អគ្គិសនីកំរិតមធ្យម

គោលដៅរបស់យើង គឺផ្តល់សេវាកម្មប្រព័ន្ធអគ្គិសនីតង់ស្យុងមធ្យម (MV) ប្រកបដោយគុណភាពខ្ពស់ សុវត្ថិភាព និងប្រសិទ្ធភាព ដោយសហការជាមួយដៃគូ និងអ្នកផ្គត់ផ្គង់ដែលមានជំនាញ និងអាចទុកចិត្តបាន។ យើងប្តេជ្ញាធ្វើឱ្យគ្រប់គម្រោងមានដំណើរការល្អ ប្រើប្រាស់បានយូរ និងបំពេញតាមស្តង់ដារបច្ចេកទេស។

ជាមួយនឹងវិស្វករ និងក្រុមបច្ចេកទេសដែលមានបទពិសោធន៍ យើងមានសមត្ថភាពក្នុងការអនុវត្តការងារប្រព័ន្ធ MV សម្រាប់គម្រោងឧស្សាហកម្ម ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ យើងផ្តោតលើគុណភាពការងារ សុវត្ថិភាព ប្រសិទ្ធភាពប្រព័ន្ធ និងការពេញចិត្តរបស់អតិថិជនជាចម្បង។

ក្រុមហ៊ុនរបស់យើងផ្តល់សេវាកម្ម៖

  1. បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងមធ្យម (MV Transmission Line)
  2. ការងារស្ថានីយអគ្គិសនីតង់ស្យុងមធ្យម (MV Substation Work)
  3. ការដំឡើង និងសេវាកម្ម MV Transformer និងឧបករណ៍ពាក់ព័ន្ធ
  4. ការងារថែទាំ និងត្រួតពិនិត្យប្រព័ន្ធ MV (MV Maintenance Work)

យើងបន្តអភិវឌ្ឍចំណេះដឹង បច្ចេកវិទ្យា និងវិធីសាស្ត្រការងាររបស់យើងជានិច្ច ដើម្បីផ្តល់ដំណោះស្រាយដែលមានគុណភាព និងអាចទុកចិត្តបានសម្រាប់អតិថិជនគ្រប់រូប។

Taprohm E&C