ប្រព័ន្ធទឹក

ទឹកគឺជាធនធានដ៏ពិសិដ្ឋមួយ។ ដូច្នេះហើយបានជា អង្គការសហប្រជាជាតិបានដាក់បញ្ចូលគោលដៅមួយគឺ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដែលកំណត់ដល់ការធ្វើឳ្យមនុស្សជាតិអាចទទួលបានទឹកស្អាត មានសុវត្ថិភាព និង មានបង្គន់គ្រប់គ្រាន់។ ចំណែកប្រព័ន្ធបង្ហូរទឹកវិញដើរតួយ៉ាងសំខាន់ដើម្បីចែកចាយទឹកស្អាត មានសុវត្ថិភាពអាចផឹកបាន ហើយក៏សំខាន់ដូចគ្នាដើម្បីបង្ហូរទឹកកង្វក់ឳ្យបានត្រឹមត្រូវនឹងមានសុវត្ថិភាព។

នៅក្នុងក្រុមហ៊ុន តាព្រហ្ម យើងទាំងអស់គ្នាជឿជាក់ថាប្រព័ន្ធចែកចាយទឹកដើរតួយ៉ាងសំខាន់ដើម្បីបំពេញតាមតម្រូវការជាច្រើនជាងការគ្រាន់តែផ្គង់ផ្គង់ទឹក និង បង្ហូរកាកសំណល់នោះទេ គឺថែមទាំងអាចរៀបចំជាប្រព័ន្ធដើម្បីប្រើប្រាស់ទឹកឡើងវិញ និងការកែច្នៃកាកសំណល់ ដោយប្រើបច្ចេកវិទ្យាថ្មីៗទំនើបៗ។ ក្រៅពីនេះ ក្រុមហ៊ុនយើងខ្ញុំមានផ្តល់សេវាកម្ម រៀបចំរចនា និង តម្លើងប្រព័ន្ធទឹក ប្រព័ន្ធសំពាធខ្យល់ និង ប្រព័ន្ធចែកចាយឧស្ម័នគ្រប់តម្រូវការ ទាំំងសម្រាប់គេហដ្ឋាន អាគារក្រុមហ៊ុន ឬ រោងចក្រ ។ល។

ក្រុមការងារដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំរបស់តាព្រហ្មត្រៀមខ្លួនរួចជាស្រេចដើម្បីជួយលោកអ្នកដោះស្រាយបញ្ហាប្រព័ន្ធ និង​ឧស្ម័នគ្រប់ពេលវេលា។

ដៃគូអាជីវកម្ម
ម៉ាកផលិតផល