ផ្នែកមេកានិក
ប្រព័ន្ធម៉ាស៊ីនត្រជាក់
ប្រព័ន្ធម៉ាស៊ីនត្រជាក់គឺជាផ្នែកដ៏សំខាន់សំរាប់សុខុមាលភាព និង ផលិតភាព នៃមនុស្សគ្រប់រូបដោយសារតែវាជាប្រព័ន្ធគ្រប់គ្រងរួមលើផ្នែកដូចជា សីតុណ្ហភាព សំណើម លំហូរខ្យល់ និង ភាពស្អាតបរិសុទ្ធនៃបរិយាកាសខាងក្នុងអាគារ ហើយវាមានផ្នែកជាច្រើនខុសៗគ្នាទៅតាមប្រភេទអាគារ ទំហំអាគារ និង ប្រភេទនៃមុខងាររបស់អាគារផងដែរ។
ក្រុមហ៊ុន តាព្រហ្ម អ៊ី & ស៊ី មានវិស្វករ និងបុគ្គលិកជំនាញច្បាស់លាស់ និងបទពិសោធន៍ច្រើនឆ្នាំក្នុងការរៀបចំប្លង់មេ រចនាគូសប្លង់ និង តំឡើងប្រព័ន្ធម៉ាស៊ីនត្រជាក់ ប្រព័ន្ធខ្យល់គ្រប់លំដាប់ ទាំងសំរាប់អាគារលំនៅដ្ឋាន អាគារការិយាល័យ អាគារពាណិជ្ជកម្ម អាគារសាធារណៈ -ល- ហើយកាន់តែសំខាន់ជាងគេទៅទៀតនោះគឺ ការរៀបចំប្រព័ន្ធការពារអគ្គីភ័យក្នុងបន្ទប់ដាក់ទិន្នន័យបច្ចេកវិទ្យា (Data Center) ព្រោះបន្ទប់នេះមានសារៈសំខាន់បំផុតសំរាប់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដោយយើងមានបច្ចេកទេសរៀបចំឳ្យមានលំហូរខ្យល់ និងភាពត្រជាក់ដល់ឧបករណ៍ព័ត៍មានវិទ្យានានាបានគ្រប់គ្រាន់ និងសុវត្ថិភាពខ្ពស់។
ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនយើងមានសេវាកម្មចំបងៗដូចខាងក្រោម៖
១. ប្រព័ន្ធម៉ាស៊ីនត្រជាក់ប្រើទឹក
២. ប្រព័ន្ធម៉ាស៊ីនត្រជាក់ប្រើថាវឺ ២
៣. ប្រព័ន្ធ VRF និង ប្រព័ន្ធបំពង់ខ្យល់
៤. ប្រព័ន្ធក្លាស្សេ
ប្រព័ន្ធខ្យល់ចេញចូល
ប្រព័ន្ធខ្យល់ចេញចូលពិតជាមានសារៈសំខាន់សំរាប់ជីវិតរស់នៅប្រចាំថ្ងៃ ធ្វើឳ្យមានសុខភាពល្អ និងផាសុកភាព។ ក្រុមហ៊ុនតាព្រហ្ម មានផ្គត់ផ្តង់បំពាក់ផលិតផល និងសេវាកម្ម ប្រឹក្សាយោបល់ រចនាប្លង់ ប្រព័ន្ធខ្យល់ចេញចូលគ្រប់តម្រូវការស្របតាមស្តង់ដារបច្ចេកទេស និងរៀបចំដោយវិស្វករ និងបុគ្គលិកជំនាញៗដែលមានបទពិសោធន៍ច្រើនឆ្នាំ។
ប្រព័ន្ធឧស្ម័ន
ប្រព័ន្ធគ្រប់គ្រង់ឩស្ម័នគឺជាការងារដ៏សំខាន់ និងគ្រោះថ្នាក់បំផុត។ ដូច្នេះហើយក្រុមហ៊ុន តាព្រហ្ម ផ្តោតសំខាន់បំផុតលើ បច្ចេកទេស ស្តង់ដារ និងជំនាញច្បាស់លាស់ រាល់ការផ្តល់សេវាកម្ម និង ផលិតផលជូនអតិថិជន។ ក្រុមហ៊ុនយើងមានផ្តល់សេវាកម្មប្រកបដោយការទទួលខុសត្រូវ ទាំងសំរាប់ការប្រឹក្សា ការរៀបចំប្លង់ និងការតំឡើងឧបករណ៍ ដល់គ្រប់ប្រភេទគម្រោងរួមទាំង សម្រាប់លំនៅដ្ឋាន ភោជ្ជនីយដ្ឋាន រោងចក្រ និងសហគ្រាសផ្សេងៗ។
ប្រព័ន្ធសំពាធខ្យល់
ក្រុមហ៊ុន តាព្រហ្ម អ៊ី&ស៊ី (កម្ពុជា) ឯ.ក មានសេវាកម្មជំនាញ រៀបចំ និងជួសជុល ប្រព័ន្ធសំពាធខ្យល់ គ្រប់តម្រូវការរបស់អតិថិជនខ្នាតតូច មធ្យម និង ធំ។ យើងខ្ញុំមានក្រុមការងារមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ ទាំងសម្រាប់គម្រោងក្នុងស្រុក និង បរទេស សំរាប់បំពេញតម្រូវការរបស់លោកអ្នក ដោយផ្តោតលើគុណភាព សេវាកម្ម និង សន្សំសំចៃប្រកបដោយស្ថេរភាព និងស្តង់ដារសុវត្ថិភាពខ្ពស់ជូនអតិថិជន ក៏ដូចជាដៃគូរសហការណ៍របស់យើង។