ឱកាសការងារ
តើអ្នករៀបចំរួចរាល់ឬនៅដើម្បីសម្រេចរឿងអស្ចារ្យជាមួយតាព្រហ្ម?តាមគោលការណ៏របស់ក្រុមហ៊ុន តាព្រហ្មអ៊ី & ស៊ី (ខេមបូឌា) ធ្វើការជ្រើសរើសសមាជិក សមាជិកាក្រុមហ៊ុនដែលមានទេពកោសល្យ ចំណេះដឹង សីលធម៌ និងមហិច្ចតាជំរុញឲ្យក្រុមហ៊ុនមានការរីកចំរើនជាលំដាប់ ក៏ដូចជាការសាងមាគ៌ាអាជីបរបស់ខ្លួន។ យើងជឿជាក់និងទុកចិត្តថាអ្នកនិងអ្នកគ្រប់រូបមានលក្ខណៈសម្បត្តិ និងសមត្ថភាពដើម្បីឆ្ពោះទៅរកការអភិវឌ្ឍមាគ៌ាដ៏ជោគជ័យជាមួយគ្នានឹងក្រុមហ៊ុនតាព្រហ្ម។ ហេតុដូចនេះហើយ សូមលោកអ្នកចំណាយពេល និងស្វែងយល់អំពីក្រុមហ៊ុនយើងឲ្យកាន់តែច្បាស់ថាតើនេះជាជម្រើសល្អសម្រាប់ភាពជោគជ័យទាំងអស់គ្នាជាមួយក្រុមហ៊ុនតាព្រហ្មឬទេ។ ដើម្បីសម្រេចកិច្ចការធំនិងអស្ចារ្យល្គឹកណាយើងចូលរួមទាំងអស់គ្នា។
កន្លែងការងារជាក្រុម
អាទិភាពទី១ របស់យើង គឺជាវប្បធម៌ធ្វើការងារជាក្រុម។ សមាជិកម្នាក់ៗមានគោលដៅរួមគ្នាគឺសហការណ៍ និង ជ្រោមជ្រែងគ្នាដើម្បីសម្រេចបានគោលដៅរបស់ក្រុម ប្រកបដោយចីរភាពឆ្ពោះទៅរកភាពរីកចម្រើន ទាំងផ្នែកការងារ និងជីវិតល្អប្រសើររបស់សមាជិកនីមួយៗ។ ហេតុដូចនេះហើយទើបក្រុមហ៊ុន ជំរុញ និងលើកទឹកចិត្តដល់គ្រប់សមាជិករួមក្រុមទាំងអស់ សហការណ៍គ្នាជាធ្លុងមួយក្នុងការបំពេញការងារឱ្យបានជោគជ័យ និង វិវឌ្ឍន៍ទៅមុខជាដរាប។ ធ្វើការងារជាក្រុមសម្រេចគោលដៅរួម សហការណ៍ និងស្រឡាញ់គ្នាដូចគ្រួសារតែមួយ។
ការសិក្សា
ទ្រព្យដ៏សំខាន់ និង ភាពខ្លាំងរបស់ក្រុមហ៊ុន តាព្រហ្ម គឺជាធនធានមនុស្សរបស់យើង ហើយអ្វីដែលយើងធ្វើគឺដើម្បីឱ្យសមាជិករួមក្រុមម្នាក់ៗរបស់យើងដឹងអំពីសក្តានុពលពេលលេញខ្ពស់បំផុតរបស់ខ្លួន។ យើងផ្តល់ឱកាសជាច្រើន និងជំរុញសមាជិកក្នុងការរៀនសូត្រ អនុវត្តន៍ ចំណេះដឹងសំខាន់ៗ និងជំនាញឯកទេសដែលមានស្តង់ដារត្រឹមត្រូវ។ ក្រុមហ៊ុនតែងតែលើកទឹកចិត្ត ជំរុញ និង ផ្តល់អាទិភាពក្នុងការជ្រើសរើសនិងតម្លើងតំណែងសម្រាប់សមាជិកខាងក្នុងរបស់យើង ដែលមានសក្តានុពល។
សុខភាព និងសុខុមាលភាព
សម្រាប់ក្រុមហ៊ុន តាព្រហ្ម អ៊ី & ស៊ី ឯ.ក សុវត្ថិភាព សុខភាពល្អ និងសុខុមាលភាព គឺជាអាទិភាពក្នុងចំណោមអាទិភាពចំបងរបស់ក្រុមហ៊ុន។ យើងរៀបចំបទដ្ឋានសុវត្ថិភាព ទាំងសម្រាប់ កន្លែងធ្វើការ និង ការដ្ឋានរបស់យើង ដោយអនុលោមតាម ច្បាប់ និង បទបញ្ជាសុវត្ថិភាពដែលដាក់ចេញដោយក្រុមហ៊ុន និង ម្ចាស់គម្រោង ក្នុងគោលបំណងមិនឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងនោះឡើយ និង ជាកន្លែងធ្វើការដែលប្រកបដោយសុខុមាលភាព និងគ្រប់គ្នាចង់ចូលរួមសម្រេចជោគជ័យរួមគ្នាទាំង សម្រាប់ការងារ និងគ្រួសារ។
ឱកាសការងារ
តើអ្នករៀបចំរួចរាល់ឬនៅដើម្បីសម្រេចរឿងអស្ចារ្យជាមួយតាព្រហ្ម?
- ក្រុមហ៊ុន តាព្រហ្ម អ៊ី&ស៊ី ឯ.ក មិនទាន់មានការជ្រើសរើសបន្ថែមនៅឡើយទេ
ក្រុមហ៊ុន តាព្រហ្ម អ៊ី&ស៊ី ឯ.ក មិនទាន់មានការជ្រើសរើសបន្ថែមនៅឡើយទេ
បច្ចុប្បន្ននេះ ក្រុមហ៊ុន តាព្រហ្ម អ៊ី&ស៊ី ឯ.ក មិនទាន់មានការជ្រើសរើសបន្ថែមនៅឡើយទេ
ទោះយ៉ាងណាក្តី ក្រុមហ៊ុនយើងខ្ញុំនៅតែស្វែងរកបេក្ខជនដែលមានទេពកោសល្យ សក្តានុពល និង ជំនាញ ដើម្បីចូលរួមជាមួយក្រុមរបស់យើង។ ដូច្នេះប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ និង ចង់ចូលរួមជាមួយយើងខ្ញុំសម្រាប់មុខតំណែងនាពេលខាងមុខ លោកអ្នកអាចផ្ញើប្រវត្តិរូបសង្ខេបរបស់លោកអ្នក មកកាន់អ៊ីម៉ែលរបស់ក្រុមការងារធនធានមនុស្ស និង បុគ្គលិក ដូចខាងក្រោមៈ
sanal.ry@taprohmengineering.com.kh
សូមអរគុណ
ដោយក្តីគោរពអំពីយើងខ្ញុំ