ផ្នែកប្រព័ន្ធទឹក
ប្រព័ន្ធទឹក
ទឹកគឺជាធនធានដ៏ពិសិដ្ឋមួយ។ ដូច្នេះហើយបានជា អង្គការសហប្រជាជាតិបានដាក់បញ្ចូលគោលដៅមួយគឺ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដែលកំណត់ដល់ការធ្វើឳ្យមនុស្សជាតិអាចទទួលបានទឹកស្អាត មានសុវត្ថិភាព និង មានបង្គន់គ្រប់គ្រាន់។ ចំណែកប្រព័ន្ធបង្ហូរទឹកវិញដើរតួយ៉ាងសំខាន់ដើម្បីចែកចាយទឹកស្អាត មានសុវត្ថិភាពអាចផឹកបាន ហើយក៏សំខាន់ដូចគ្នាដើម្បីបង្ហូរទឹកកង្វក់ឳ្យបានត្រឹមត្រូវនឹងមានសុវត្ថិភាព។
នៅក្នុងក្រុមហ៊ុន តាព្រហ្ម យើងទាំងអស់គ្នាជឿជាក់ថាប្រព័ន្ធចែកចាយទឹកដើរតួយ៉ាងសំខាន់ដើម្បីបំពេញតាមតម្រូវការជាច្រើនជាងការគ្រាន់តែផ្គង់ផ្គង់ទឹក និង បង្ហូរកាកសំណល់នោះទេ គឺថែមទាំងអាចរៀបចំជាប្រព័ន្ធដើម្បីប្រើប្រាស់ទឹកឡើងវិញ និងការកែច្នៃកាកសំណល់ ដោយប្រើបច្ចេកវិទ្យាថ្មីៗទំនើបៗ។ ក្រៅពីនេះ ក្រុមហ៊ុនយើងខ្ញុំមានផ្តល់សេវាកម្ម រៀបចំរចនា និង តម្លើងប្រព័ន្ធទឹក ប្រព័ន្ធសំពាធខ្យល់ និង ប្រព័ន្ធចែកចាយឧស្ម័នគ្រប់តម្រូវការ ទាំំងសម្រាប់គេហដ្ឋាន អាគារក្រុមហ៊ុន ឬ រោងចក្រ ។ល។
ក្រុមការងារដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំរបស់តាព្រហ្មត្រៀមខ្លួនរួចជាស្រេចដើម្បីជួយលោកអ្នកដោះស្រាយបញ្ហាប្រព័ន្ធ និងឧស្ម័នគ្រប់ពេលវេលា។
ប្រព័ន្ធពន្លត់អគ្គីភ័យ
ក្រុមហ៊ុន តាព្រហ្ម អ៊ី & ស៊ី ត្រូវបានបង្កើនឡើងតាំងពីឆ្នាំ ២០១៨ ចុះបញ្ជីជាក្រុមហ៊ុនស្របច្បាប់ ផ្តល់សេវាកម្មឯកទេស បណ្តាញអគ្គិសនី ទឹក និង មេកានិក។ ក្នុងចំណោមសេវាកម្មឯកទេសទាំងអស់ ប្រព័ន្ធការពារអគ្គីភ័យ គឺជាផ្នែកដ៏សំខាន់មួយរបស់យើង ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់លោកអ្នកពីការខូចខាតឬបាត់បង់ដោយសារអគ្គីភ័យ។
ក្នុងរយៈពេលចាប់ពីការបង្កើតក្រុមហ៊ុនរហូតដល់សព្វថ្ងៃនេះ ក្រុមហ៊ុនយើងខ្ញុំបានទទួល និងសម្រេចបានជោគជ័យ និងការគាំទ្រពីអតិថិជនទាំងក្នុងស្រុក និងក្រៅស្រុកដែលទទួលសេវាកម្មពីក្រុមហ៊ុនតាព្រហ្ម យើងខ្ញុំ។ គោលបំណងចំបងរបស់យើងគឺ រក្សាគុណតំលៃ គុណភាព ឯកទេស និង ធ្វើបច្ចុប្បន្នភាព បច្ចេកវិទ្យាលើវិស័យ ប្រព័ន្ធការពារអគ្គីភ័យ ដល់អតិថជនប្រកបដោយសេចក្តីទុកចិត្ត និងពេញចិត្ត។
សមាសធាតុសំខាន់នៃជោគជ័យរបស់ តាព្រហ្ម គឺយើងផ្តោតលើសមត្ថភាព និង ជំនាញ របស់ក្រុមការងារយើង ដើម្បីផ្តល់ឳ្យគ្រប់អតិថិជននូវ ដំណោះស្រាយដ៏ល្អបំផុតក្នុងវិស័យប្រព័ន្ធការពារអគ្គីភ័យ ដោយយើងមានគ្រប់បច្ចេកទេស ចាប់ពីការប្រឹក្សា ការគូសប្លង់ និង ការរៀបចំតំឡើងសំភារៈបច្ចេកទេស។